Jul 29, 2016

Poem បើខ្ញុំខ្លាច

បើខ្ញុំខ្លាច
1/អាចដូរអ្វីបានបើខ្ញុំក្លាច           ជនមានអំណាចអុងអាងអាត់
កោងកាចឃោរឃៅចិត្តពាលក្ដាត់ លូកថ្លើមប្រម៉ាត់រំលោភសិទ្ធិ៕

2/ជនពាលដឹកនាំជាតិរលាយ    ធនធានអន្តរាយពាលឥតគិត
ដឹកនាំប្រទេសគ្មានគំនិត            ចូលចិត្តឧក្រិដ្ឋបំពានរាស្ត្រ៕
3/ចូលចិត្តបាញ់បោះបំបិទមាត់  បក្សវាធំធាត់ខ្មែរវិនាស
ជាតិយួនថ្កុំថ្កើនផ្គើនយកឈ្នះ     ជាតិខ្មែរលែងលះឈ្នះបានយួន៕
4/យើងគូរខ្លាចទេបើខ្លាចចប់      ជាតិស្លាប់ម៉ាចប់លែងដឹងខ្លូន
ជាតិរស់ព្រោះខ្មែរគិតខ្ជាប់ខ្ជួន      ខ្មែរមិនភ្លេចខ្លួនជាតិយើងរស់៕
ដំរីជាន់ខ្លា 29  07  2016
បុរស់កំសត់ ថៃ ធីម